លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

លោក Klopp ចាត់ទុកការផ្តួល Burnley ជាការឈ្នះវគ្គ១/២ផ្តាច់ព្រ័ត្រ

លោក Jurgen Klopp គ្រូបង្វឹក​របស់​ក្រុម Liverpool បាន​ប្រដូច​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធផល ៣-០ របស់​ក្រុម​លោក​លើ​ទឹកដីក្រុម Burnley កាល​ពីថ្ងៃ​ពុធ​ជា​ការ​ឈ្នះ​ក្នុ​ង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ដែល​​ជួយ​ឲ្យ​ពួកគេ​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ នៅ​​ថ្ងៃ​អាទិត្យ ដើម្បី​ប្រកួត​ជាមួយនឹងក្រុម Crystal Palace និង​ឱកាសក្នុងការ​ដណ្តើម​បាន​លេខ​៤​។

ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏មិនគួរ​ឲ្យ​ជឿ​របស់ Liverpool នៅលើ​ទឹកដីក្រុម West Bromwich Albion កាលពីថ្ងៃ​អាទិត្យ បាន​​ជួយរក្សាក្តី​សង្ឃឹម​របស់​ពួកគេ ក្នុងការ​ឈ្នះកៅអី​ទៅលេងក្នុងក្រប​ខ័ណ្ឌ Champions League ហើយ​នៅ​កីឡដ្ឋាន Turf Moor បាន​បន្ត​​ដណ្តើម​បាន​ជ័យ​ជម្នះ​យ៉ាងកក់​ក្តៅ ដើម្បី​នាំ​យក​ក្តី​សង្ឃឹម​ទៅ​ប្រកួតនៅ​ថ្ងៃ​ចុងក្រោយ​ក្នុងក្រប​ខ័ណ្ឌលីក​ នា​រដូវកាលនេះ​។ កីឡាករ Roberto Firmino និង Nathaniel Phillips បាន​ស៊ុត​បាល់បញ្ចូល​ទី​ដូចគ្នា​នៅ​តង់នីមួយ​ៗ នៅមុន​ពេល Alex Oxlade-Chamberlain បាន​រក​គ្រាប់​បាល់​បំ​ប៉ោង​សំណាញ់ទី​ នៅរយៈពេល​២នាទី​ចុងក្រោយ ខណៈ​ដែល​ក្រុម Liverpool បាន​ឈរពី​លើ​ក្រុម Leicester ក្នុង​ចំណាត់​ថ្នាក់លេខ​៤ ដោយ​សារ​តែ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​។ ការដ​ណ្តើម​ជ័យ​ជម្នះ​លើ​ទឹកដីខ្លួន​ឯង​ពេល​ប្រកួត​ជាមួយនឹងក្រុម Crystal Palace នៅ​ថ្ងៃ​អាទិត្យ ពី​មុខ​អ្នក​គាំទ្រ​ចដ៏ច្រើន​បំផុត នា​កីឡដ្ឋាន Anfield បើ​គិត​ចាប់​តាំងពី​ពួក​គេ​បាន​បញ្ចប់​ការ​រង់​ចាំ​រយៈពេល​៣០ឆ្នាំ ដើម្បីក្លាយ​ជា​ម្ចាស់​ជើង​ឯកអង់គ្លេស កាលពី​រដូវ​កាល​មុន នឹ​ង​ធ្វើ​ឲ្យ​ក្រុម Liverpool មាន​ក្តីសង្ឃឹម​ខ្ពស់​ក្នុងការ​ដណ្តើម​បាន​លេខ​៤»​។ លោក Klopp បាន​ឲ្យដឹងថា៖ «ពេល​នេះ យើងនឹង​ទទួល​ស្វាគមន៍​អ្នក​គាំទ្រ​១០០០០នាក់ នៅ​កីឡដ្ឋាន Anfield​ ហេតុនេះ ខ្ញុំពិត​ជា​អន្ទះ​សារ​ចង់​ឃើញ​ណាស់​»​៕

ប្រភព​ព័ត៌មាន៖ BBC

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …