លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Pep ថា Man City ត្រូវតែបង្កើនកម្រិតលេង ក្រោយចាញ់ Brighton

លោក Pep Guardiola អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Manchester City បាន​និយាយ​ថា ក្រុម​របស់​លោក ត្រូវ​តែ​បង្កើន​កម្រិត​លេង​សម្រាប់​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោយ​ពី​ក្រុម Brighton បាន​វាយ​បក​ដើម្បី​ផ្តួលក្រុម​របស់​​លោក នៅកីឡដ្ឋាន Amex កាលពីថ្ងៃ​អង្គារ​។

Man City ម្ចាស់​ជើង​​ឯក​ថ្មីនៃក្រប​ខ័ណ្ឌ Premier League ដែលនឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម Chelsea ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃក្រប​ខ័ណ្ឌ​អឺ​រ៉ុប នា​ថ្ងៃ​ទី​២៩ ខែ​ឧសភា​ នោះ បាន​ខ្ជះ​ខ្ជាយ​គ្រាប់បាល់​នាំមុខ​២គ្រាប់ មុន​នឹង​ចាញ់​ក្នុងលទ្ធ​ផល ៣-២ ពីមុខ​អ្នកគាំទ្រ​ចំនួន​ ៧ ៤៩៥ នាក់។ លោក Guardiola ដែលក្រុម​របស់​លោក​បានលេង​ជាមួយនឹង​សមា​ជិក​ត្រឹម​តែ​១០នាក់​តាំង​ពី​តង់ទី​១ ក្រោយពី​ Joao Cancelo បាន​រង​ពិន័យ​កាតក្រហម បាន​ឲ្យដឹងថា៖ «គ្នា​១១នាក់លេង​នឹង​គ្នា​១១នាក់ដូច​ជាក្រុម Brighton ពិត​ជា​តានតឹង គ្នា​១១នាក់​លេង​នឹង​១០នាក់ កាន់​តែលំបាក ហេតុនេះ យើង​ត្រូវ​តែ​បង្កើន​កម្រិត​លេង សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​»​​។ ជាមួយ​គ្នា​នេះ លោក Guardiola ក៏មាន​ការ​​បារម្ភ​លើ​របួស​កីឡាករ​ផង​ដែរ ក្រោយពី​ខ្សែ​បម្រើ Ilkay Gundogan ត្រូវ​បាន​បង្ខំ​ចិត្ត​ប្តូរ​ចេញ នៅនាទី ទី​៥៦ បន្ទាប់​ពី​រក​បាន​គ្រាប់បាល់​បើកឆាក​​​។ លោក Guardiola បាន​ប្រាប់​​ទូរ​ទស្សន៍ BT Sport ថា៖ «រូប​គេ​មាន​បញ្ហា​របួស​បន្តិច​។ គ្រាន់​តែ​​ជា​របួស​តិច​តួច​ប៉ុណ្ណោះ រូប​គេ​បាន​ចាប់​ផ្តើម​លេង​នៅ​តង់​ទី​២ ហើយ​រូប​គេ​មាន​បញ្ហា​របួសសាច់ដុំ ដោយ​សារ​តែ​រូប​គេ​មិនអាច​រត់ឲ្យ​បាន​ស្រួល ហើយ​នោះគឺ​ជា​មូលហេតុ​ដែល​មាន​ការ​ប្តូរ​ចេញ​»៕

ប្រភព​ព័ត៌មាន៖ BBC

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …