លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Chelsea បំពេញការសងសឹកលើ Leicester ដើម្បីឡើងឈរលេខ៣

ក្រុម​តោ​ខៀវ Chelsea កំពុង​តែ​ស្ថិតលើផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​ឈ្នះកៅអី​ទៅលេងក្នុងក្រប​ខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ បន្ទាប់​ពី​បណ្តើម​បាន​ជ័យ​ជម្នះ​ដ៏សំខាន់​ក្នុង​លទ្ធផល ២-១ លើ​ក្រុម Leicester កាលពីថ្ងៃ​អង្គារ​​។ ជ័យ​ជម្នះនេះ មានន័យ​ថា Chelsea បាន​បំពេញ​ការ​សងសឹក​របស់​ខ្លួន​ភ្លាម​ៗ ចំពោះ​ការ​ចាញ់​ក្នុងលទ្ធ​ផល ១-០ ក្នុងការ​ប្រកួត​ដណ្តើម​ពាន FA Cup វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃ​សៅរ៍​។

ខ្សែ​ការ​ពារ Antonio Rudiger និង​ខ្សែ​បម្រើ Jorginho សុទ្ធ​សឹង​រក​បាន​គ្រាប់​បាល់​បញ្ចូលទី​ដូចគ្នា សម្រាប់ក្រុម Thomas Tuchel ដើម្បី​រក្សា​ធ្វើ​ឲ្យ​ការ​ប្រជែង​យក​កៅអី​ទៅកាន់​ក្រប​ខ័ណ្ឌ Champions League នា​រដូវ​កាលក្រោយ ស្ថិតក្នុង​ដៃ​របស់​ពួកគេ​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ជ័យ​ជម្នះ​នេះ បាន​កើត​ឡើង ស្រប​ពេល Chelsea បាន​បាត់​តារាដ៏ឆ្នើម​ម្នាក់ ក្រោយពី​ខ្សែ​បម្រើ N’Golo Kante បាន​រង​របួស​នៅ​តង់​ទី​១ ពោល​គឺ​ត្រឹម​តែ​រយៈពេល​១១ នៅមុន​ពេល​ពួកគេ​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម Manchester City ក្នុងក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ​។ ការ​ដណ្តើម​បាន​ជ័យ​ជ្នះ​នៅ​លើ​ទឹកដីក្រុម Aston Villa នៅ​ថ្ងៃ​អាទិត្យ នឹង​ជួយ​ឲ្យ​ក្រុម Chelsea មាន​សុវត្ថិភាពក្នុង​ការ​ដណ្តើម​បាន​​ថ្នាក់​កំពូល​ទាំង​​៤​។ Leicester នឹង​មាន​ការ​ចង​ចាំជា​រៀង​រហូត​លើ​ការ​ឈ្នះពាន FA Cup ជាលើក​ទី​១ នា​កីឡដ្ឋាន Wembley កាលពីថ្ងៃ​សៅរ៍ ប៉ុន្តែ បច្ចុប្បន្ន ប្រឈមមុខ​នឹង​ការ​​បាត់​បង់​កៅអី Champions League នៅថ្ងៃ​ចុងក្រោយនៃ​យុទ្ធនាការ​​នេះ​២​ឆ្នាំ​ជាប់​ៗ​គ្នា​៕

ប្រភព​​ព័ត៌មាន៖ AFP

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

រកឃើញបេក្ខភាពវគ្គ 1/4 កីឡាអាស៊ី ក្រោយជប៉ុន អ៊ូបេគីស្ថាន និងអារ៉ាប៊ីសាអ៊ូឌីតឈ្នះ

ការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី 19 នៅទីក្រុងហាន់ចូវប្រទេសចិន រកបានគ្រប់ក្រុមឡើងវគ្គ 8 ក្រុមចុងក្រោយហើយ ខណៈបីក្រុមចុងក្រោយគឺ ជប៉ុន អារ៉ាប៊ីសាអ៊ូឌីត និងអ៊ូសប៊ែគីស្ថាន។ គូដំបូងនេះក្រុមសាមូរ៉ៃ U23 ជប៉ុនបានយកឈ្នះក្រុមនៅតំបន់អាស៊ីអាគ្នេយ៍មីយ៉ាន់ម៉ាដោយលទ្ធផលធំធេង 7-0 ដោយគ្រាប់