Thursday , June 20 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Leicester ផ្តួល Chelsea ដើម្បីលើកពាន FA Cup ជាលើកដំបូង

Leicester City បាន​ឈ្នះ​ពាន​ FA Cup ជាលើក​ដំបូង ក្នុង​ប្រវត្តិ​សាស្ត្រ​រយៈពេល​១៣៧​ឆ្នាំ​របស់​ក្លិប​នេះ កាលពីថ្ងៃ​សៅរ៍ ខណៈ​ដែលគ្រាប់​បាល់​ស៊ុត​ពី​ចម្ងាយ​យ៉ាងល្អ​របស់ខ្សែ​បម្រើ Youri Tielemans បាន​ផ្តួល​ក្រុម Chelsea ក្នុង​លទ្ធ​ផល ១-០ នៅ​ពីមុខ​អ្នក​គាំទ្រ​ចំនួន​២២០០០នាក់ នា​កីឡដ្ឋាន Wembley​។ ​

អ្ន​ក​គាំទ្រ​ដ៏ច្រើន​បំផុតក្នុង​ព្រឹត្តិការណ៍​កីឡា ក្នុង​ប្រទេស​អង់គ្លេស បើ​គិ​ត​ចាប់​​តាំង​ពីការ​ផ្ទុះ​ការ​ឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូ​ណា កាល​ពី​រយៈពេល​១៤​ខែមុន បាន​មើលឃើញ​ពីគ្រាប់​បាល់​កាត់សេចក្តីក្នុង​ការ​ឈ្នះ​ពាន នៅពេល​ដែល​ខ្សែ​បម្រើ​អន្តរ​ជាតិ​បែលហ្ស៊ិក Tielemans បាន​ស៊ុត​បាល់​ចូល​ជ្រុង​ម្ខាង​យ៉ាងល្អនៅនាទី ទី​៦៣​។ អ្នក​ចាំទី Kasper Schmeichel បាន​សង្គ្រោះ​បាល់​យ៉ាង​ល្អ​ចំនួន​១​គ្រាប់ ដើម្បី​រា​រាំង​គ្រាប់បាល់​ពី​ខ្សែ​បម្រើ Mason Mount នៅ​ជិត​បញ្ចប់​ការ​ប្រកួត ហើយ​ក្រុម Chelsea បាន​គិត​ថា ខ្លួន​បាន​រក​គ្រាប់​បាល់​តាមស្មើ​ទៅហើយ មុន​ពេល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​បាល់ Offside ក្រោយ​ពីការពិនិត្យ​តាម​ប្រព័ន្ធ​វីដេ​អូ​ជំនួយ​ការ​អាជ្ញា​កណ្តាល (VAR)​។ រយៈពេល​៥​ឆ្នាំ ក្រោយពី Leicester បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល​ក្នុងក្រប​ខ័ណ្ឌ Premier League តាមរយៈការ​ក្លាយ​ជាម្ចាស់​ជើង​​ឯក​ពាន​រង្វាន់លីក​នេះ បច្ចុប្បន្ន​ពួក​គេ បាន​ឈ្នះ​ពាន​ដ៏​ធំ​មួយ​ផ្សេង​ទៀត​​របស់​អង់​គ្លេស ជាលើក​ដំបូង​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …