លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Atletico ឆ្ពោះទៅកាន់ការលើកពាន La Liga ក្រោយផ្តួល Real Sociedad

Atletico Madrid បាន​បោះ​ជំហាន​កាន់​តែ​កៀក​ដើម្បីក្លាយ​ជា​ម្ចាស់ជើង​ឯក​អេ​ស្ប៉ាញជាលើក​ទី​១ បើគិត​ចាប់​តាំងពីឆ្នាំ​២០១៤ ក្រោយពី​បានយក​ឈ្នះ​លើ​ក្រុម Real Sociedad ទាំង​ស្វិត​ស្វាញ​ក្នុងលទ្ធ​ផល ២-១ កាលពីថ្ងៃ​ពុធ​។

ខ្សែ​បម្រើ​ស្លាប Yannick Carrasco បាន​ជួយ​ឲ្យ Atletico រក​បាន​គ្រាប់​បាល់​នាំ​មុខ​មុន នៅ​ពេល​ដែល​រូប​គេ​បាន​ទទួល​បាល់ពី​កីឡាករ Marcos Llorente មុន​នឹង​ស៊ុត​បាល់​ផុត​ដៃអ្នក​ចាំ​ទី Alex Remiro​។ ខ្សែ​ប្រយុទ្ធ Angel Correa បាន​បន្ថែម​ការនាំ​មុខ​របស់​ក្រុម​ខ្លួន ក្រោយពី​បាន​បញ្ជូន​បាល់យ៉ាង​ល្អ​របស់​ខ្សែ​ប្រយុទ្ធ​ Luis Suarez​។ Atletico បាន​រង​សម្ពាធ​វិញ​នៅ​តង់​ទី​២ និងបាន​ជួបការ​ភិតភ័យ ក្រោយពី​កីឡាករ Igor Zubeldia បាន​រក​គ្រាប់បាល់​វាយ​បក​១​គ្រាប់​វិញ​សម្រាប់ក្រុម Sociedad ខណៈ​ដែលនៅ​សល់​រយៈពេល​៧នាទី​ចុងក្រោយ​។ ​ពេល​ដែល​សំឡេង​កញ្ចែ​បញ្ចប់​ការ​ប្រកួត​បាន​បន្លឺ​ឡើង​ លោក Diego Simeone បានរត់ទៅ​កាន់​ច្រក​ចេញនាកីឡដ្ឋាន Wanda Metropolitano ដោយ​បាន​សម្តែង​នូវ​ការ​​រំភើប​យ៉ាង​ខ្លាំង ដើម្បី​បង្ហាញ​ថា លទ្ធផលនេះ ពិត​ជា​សំខាន់ណាស់​។ នៅ​ខាង​ក្រៅ​កីឡដ្ឋានឯនោះ​វិញ អ្នក​គាំទ្រ​ជាច្រើន​របស់ Atletico បានប្រមូល​ផ្តុំគ្នា ដើម្បី​អប​អរ និង​ច្រៀង​ចម្រៀង រហូត​ដល់​បញ្ចប់​ការ​ប្រកួត ហើយ​​នៅ​ពេល​ដែលក្រុមរ​បស់​ខ្លួន​ទទួល​ជ័យ​ជម្នះ ក៏​មានការ​ដុត​កាំជ្រួច​ផង​ដែរ​៕

ប្រភព​ព័ត៌​មាន៖ BBC

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …