Wednesday , April 24 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Partey បំពេញការផ្ទេរទៅ Arsenal ខណៈ Man Utd នាំយកកីឡាករ៤នាក់

ការ​ផ្ទេរ​របស់​ក្លិប Arsenal ដើម្បី​នាំ​យក​ខ្សែ​បម្រើ​ Thomas Partey ពី​ក្លិប Atletico Madrid ត្រូវ​បាន​ចាត់​ទុក​ថា ជា​​ការ​ផ្ទេរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​នៅ​ថ្ងៃ​បិទ​ទីផ្សារ​ដោះដូរកីឡាករ ស្រប​ពេល​ដែលខ្សែ​ប្រយុទ្ធ Edinson Cavani ក៏​បាន​បំបេញ​ការ​ផ្ទេរ​ទៅកាន់​ក្លិប Manchester United ផងដែរ​។ ខ្សែ​​បម្រើ Partey ​បានផ្ទេរ​​ពី​ក្លិប Atletico Madrid ទៅកាន់​ក្លិប Arsenal ក្នុង​តម្លៃ​ខ្លួន​៤៥​លានផោន (ស្មើ​នឹង​៥៨,៤៦​លាន​ដុល្លារ​អាមេរិក)​។Man United បាន​ចុះហត្ថលេខា​ជាមួយនឹង Cavani ដោយ​គ្មាន​តម្លៃខ្លួន ខ្សែ​ការ​ពារ​ស្លាប​ឆ្វេង​អន្តរ​ជាតិ​ប្រេស៊ីល Alex Telles ពី​ក្លិប Porto ខ្សែ​បម្រើ​ស្លាបសញ្ជាតិ​អ៊ុយ​រូ​ហ្គាយ Facundo Pellistri វ័យ​១៨​ឆ្នាំ​ និង​បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​មួយ​ដើម្បីនាំ​យក​ខ្សែ​បម្រើ​ស្លាប Amad Diallo ពីក្លិប Atalanta​។ ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺ​រ៉ុប Bayern បាននាំ​យកខ្សែ​ការ​ពារ​ស្លាប​ស្តាំ Bouna Sarr ពី​ក្លិប Olympique de Marseille និ​ង​បាន​នាំ​យក​ខ្សែ​បម្រើ​ស្លាប​ប្រេស៊ីល Douglas Costa ក្នុងលក្ខខណ្ឌ​ខ្ចី​ជើ​ពីក្លិប Juventus។ ក្លិប Arsenal បាន​ផ្តល់​តម្លៃ​ខ្លួន​តាម​លក្ខខណ្ឌ​រំលាយ​កិច្ច​សន្យា​ដើម្បី​នាំ​​យក​ខ្សែ​បម្រើ​​អន្តរ​ជាតិ​ហ្គា​ណា Partey ដើម្បី​​ពង្រឹង​តំបន់​បម្រើ​របស់​ខ្លួន​។ ខ្សែ​បម្រើ​អន្តរ​ជាតិ​អ៊ុយ​រូ​ហ្គាយ Lucas Torreira បាន​ផ្ទេរ​ទៅកាន់​ក្លិប Atletico វិញ​ក្នុង​​លក្ខខណ្ឌ​ខ្ចី​ជើង​៕

 

ប្រភព​ព័ត៌​មាន៖ BBC

About reansey

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …