ក្រុមជម្រើសជាតិអាយុក្រោម 20ឆ្នាំកម្ពុជា បានបង្កើនឱកាសប្រជែងកៅអីវគ្គបន្ដ នៃការប្រកួតជើងឯកយុវជនអាយុក្រោម 20ឆ្នាំទ្វីបអាស៊ី AFC U20 Asian Cup 2025 បន្ទាប់ពីយកឈ្នះក្រុមខ្លាំង U20 បារ៉ែន 1-0 ក្នុងវគ្គជម្រុះពូលB កាលពីរាត្រីថ្ងៃទី25 ខែកញ្ញា ឆ្នាំ2024 នៅឆាយនីសតៃប៉ិ ។ ការប្រកួតទី3 ក្នុងពូលនេះដ្បិតក្រុម
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
គោព្រៃជំទង់កម្ពុជា ត្រូវជួបក្រុមយុវជនដែលមានកាយសម្បទាធំៗ ហើយជាប្រទេសឈរចំណាត់ថ្នាក់ពិភពលោកលេខ76 ផ្ទុយពីកម្រិតដែលឈរលេខរៀងទី180 ក្នុងកម្រិតក្រុមជម្រើសជាតិ(ក្រុមធំ)យ៉ាងណា តែក្រោមការដឹកនាំរបស់លោក Koji Gyotoku បានជួយឲ្យក្រុមយុវជន U20 កម្ពុជា បើកកំណត់ត្រាថ្មី និងបង្កការភ្ញាក់ផ្អើលជាខ្លាំង ក្រោយផ្ដួលក្រុម U20 បារ៉ែន ។ ជំនួបដ៏តានតឹងនេះដែរ វគ្គទី1 ក្រុមទាំងពីរ បានរក្សាសំណាញ់ទីរៀងខ្លួន គ្រាដែលចូលវគ្គទី2 ក្រុមនីមួយៗ បានព្យាយាមស្វែងរកគ្រាប់ ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ ពិសេសក្រុមយុវជន U20 កម្ពុជា ដែលបានខំប្រឹងយ៉ាងខ្លាំង រហូតរកបានគ្រាប់នាំមុខក្រុម U20 បារ៉ែន 1គ្រាប់ ដែលធ្វើសម្រេចដោយកីឡាករ មាន ចាន់រិទ្ធ ក្រោយការបញ្ជូនបាល់យ៉ាងល្អពីមិត្ដរួមក្រុម សួ ម៉េងហុង នៅនាទី68 ។ បន្ទាប់មកបារ៉ែន ក៏ព្យាយាមវាយបកជាខ្លាំងដែរ តែនៅតែមិនអាចទម្លាយរបាំងការពារកម្ពុជាបាន ផ្ទុយទៅវិញ ចុងម៉ោង ក្រុមគោព្រៃជំទង់កម្ពុជា ក៏បានបង្កើតឱកាសជាច្រើនផងដែរ តែមិនអាចរកគ្រាប់បាល់បន្ថែម ហើយអាជ្ញាកណ្ដាលក៏ផ្លុំកញ្ចែបញ្ចប់ការប្រកួត ដោយក្រុមជម្រើសជាតិ U20 កម្ពុជា បានយកឈ្នះក្រុម U20 បារ៉ែន ក្នុងលទ្ធផលពេញម៉ោង 1-0 តែម្ដង ។ ជ័យជម្នះនេះ នាំឲ្យក្រុមជម្រើសជាតិ U20 កម្ពុជា ឈរលេខ2 ក្នុងពូលបណ្ដោះអាសន្ន ដោយរកបាន 6ពិន្ទុស្មើក្រុមកំពូលតារាង U20 អ៊ូសបេគីស្ថាន តែកម្ពុជា នៅសល់ 1ប្រកួតក្នុងដៃប៉ុណ្ណោះ ដោយត្រូវជួបក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ នាថ្ងៃទី29 ខែកញ្ញាខាងមុខ ។ យ៉ាងណាមិញក្រុមគោព្រៃជំទង់កម្ពុជា កំពុងឈរកំពូលតារាងក្រុមចំណាត់ថ្នាក់លេខ២ ល្អជាងគេ ដែលជាក្ដីសង្ឃឹមមួយក្នុងការអ៊ុតមើលឱកាសឈានទៅជុំផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFC U20 Asian Cup 2025 ផងដែរ ៕