កីឡាករ Xherdan Shaqiri តេស្តវិជ្ជាវីរុសកូរ៉ូណា ហើយបានក្លាយជាកីឡាករទី៣នៅក្លឹប Liverpool ដែលឆ្លងវីរុសដ៏សាហាវនេះក្នុងរយៈពេលមួយសប្តាហ៍។
Shaqiri បានចូលរួមជាមួយកីឡាករ Sadio Mane និង Thiago Alcantara ដោយដាក់ខ្លួននៅដាច់ដោយឡែក បន្ទាប់ពីកីឡាករសញ្ជាតិសេណេហ្គាល់និង Alcantara ដែលទើបនឹងផ្ទេរចូលពីក្លឹប Bayern Munich កាលពីរដូវកាលនេះសុទ្ធតែធ្វើតេស្តឃើញវិជ្ជមានវីរុសកូរ៉ូណា។ សហព័ន្ធបាល់ទាត់ស្វ៊ីសបានទទួលស្គាល់ថា ខ្សែបម្រើរូបនេះមានជំងឺកូវីដ១៩។
សេចក្តីថ្លែងការណ៍នេះបានសរសេរថា “Xherdan Shaqiri តេស្តវិជ្ជមានឃើញវីរុសកូវីដ១៩។ ដោយមានការពិគ្រោះជាមួយអាជ្ញាធរសុខភាព កីឡាកររូបនេះត្រូវដាក់ខ្លួននៅដាច់ដោយឡែក”៕